អស់ទាស់!!! គ្រាន់តែត្រសក់ក៏អាចប្រើមកបំបាត់ឃ្លៀកខ្មៅបានដែរ

៧-3

ភាពខ្មៅរបស់ឃ្លៀកពិតជាបញ្ហាដែលពិបាកនឹងទទួលយកណាស់សម្រាប់មនុស្សមួយចំនួន ជាពិសេសស្រ្តីតែម្តង។ ហេតុដូច្នេះហើយទើបធ្វើឲ្យទំនុកចិត្តលើខ្លួនឯង និងការចូលរួមក្នុងសង្គមរបស់ពួកគេមានការថយចុះ។ យ៉ាងណាមិញ ខ្ញុំមានវិធីមួយប្រភេទដែលអាចជួយព្យាបាលបញ្ហានេះបានដោយការប្រើត្រសក់។ 

តាមការសិក្សាបានរកឃើញថា ត្រសក់មានតួនាទីជួយឲ្យស្បែកភ្លឺរលោងបាន។ ចំពោះវិធីព្យាបាលគឺគ្មានអ្វីពិបាកឡើយ គ្រាន់តែយកចំណិតត្រសក់ស្តើងទៅត្រដុសនៅក្រោមឃ្លៀក ឬក៏យកទឹករបស់វាលាបនៅឃ្លៀកក៏បានដែរ។ ចូរធ្វើបែបនេះម្តង ឬពីរដងក្នុងមួយថ្ងៃរហូតដល់បានផង។ មួយវិញទៀត អ្នកក៏អាចយកទឹកត្រសក់លាយជាមួយនឹងម្សៅរមៀត និងទឹកក្រូចឆ្មាបន្តិចដើម្បីក្លាយជាល្បាយតែមួយ​​ រួចយកវាទៅលាបនៅលើឃ្លៀកចោលប្រមាណ ៣០នាទី ចាំលាងជម្រះជាមួយទឹក៕

Leave a Reply

Your email address will not be published. Required fields are marked *

Shop by Categories