3-6

ប្រយោជន៍សម្រស់ ៣យ៉ាងដែលនឹងទទួលបានពីផ្លែទទឹម

កាលពីពេលមុនៗ ក្រុមការងាររបស់យើងខ្ញុំបានបង្ហាញរួចមកហើយអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែទទឹមមកលើសុខភាពមនុស្សយើង។ ទោះបីជាយ៉ាងណាក៏ដោយ ផ្លែឈើមួយនេះក៏ត្រូវបានគេរកឃើញទៀតថា ផ្តល់ប្រយោជន៍ច្រើនថែមទៀតចំពោះសុខភាពសម្រស់មនុស្សយើងដែរ តាមរយៈការញ៉ាំធម្មតា ផឹកទឹក និងគ្រាប់របស់វាជាដើម។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសម្រស់ ៣យ៉ាង ដែលអ្នកនឹងទទួលបានពីផ្លែទទឹម យ៉ាងអាថ៌កំបាំងបំផុត ព្រោះវាកម្រមាននរណាដឹងអំពីរឿងនេះណាស់។

ភ្នែកកាន់តែមានសុខភាពល្អ

ក្នុងទឹករបស់ផ្លែទទឹម មានសារធាតុមួយប្រភេទ ដែលគេបានប្រើប្រាស់វាដើម្បីព្យាបាលជំងឺភ្នែកឡើងបាយ ហើយក៏ប្រើដូចជាថ្នាំបន្តលាងភ្នែកអញ្ចឹងដែរ។ យ៉ាងណាមិញ សារធាតុមួយនេះនឹងកាត់បន្ថយការកើតមានជំងឺភ្នែកឡើងបាយនៅថ្ងៃអនាគតទៀត។ 

ជួយការពារសុខភាពស្បែក

គ្រាប់ផ្លែទទឹម ១០០ក្រាម ផ្តល់នូវវីតាមីន C, K និងសារធាតុ Polyphenols, ellagitannins និង Flavonoids ដែលជាប្រភពនៃជាតិសរសៃដ៏អស្ចារ្យចំពោះសុខភាព។ ដោយសារតែវាមានសមត្ថភាពជាអង់ទីអុកស៊ីដង់ដែរនោះ ដូច្នេះវាពិតជាល្អណាស់សម្រាប់សុខភាពរាងកាយទាំងមូល។ ជាមួយគ្នានេះដែរ វានឹងជួយឲ្យស្បែកមនុស្សយើងមើលទៅស្រស់ថ្លា និងផ្តល់សំណើមជាប់បានយ៉ាងល្អ។ 

ម៉្យាងវិញទៀត តាមការស្រាវជ្រាវបានរកឃើញថា ទឹកផ្លែទទឹមត្រូវបានគេប្រើប្រាស់ដើម្បីកាត់បន្ថយជំងឺបេះដូង។ កាលណាញ៉ាំវារាល់ថ្ងៃ វានឹងជួយទប់ស្កាត់ការបង្ករោគដោយវីរុស និងបាក់តេរី ដែលនាំឲ្យកើតជាកំណកជាប់ធ្មេញដែរ។ 

ផលិតផលថែរក្សាសម្រសបែបធម្មជាតិ

ជាមួយនឹងទឹកផ្លែទទឹមលាយជាមួយប្រេង Mustard Oil អាចជួយពង្រឹងដល់ភាពរឹងមាំរបស់ស្បែកកាន់តែល្អ ជាពិសេស អាចទប់ស្កាត់ការយារធ្លាក់របស់សុដន់ និងព្យាបាលជំងឺឬសដូងបាតបានថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Shop by Categories