៣ វីធីងាយៗក្នុងការកំចាត់មុនចេញពីមុខឲ្យអស់

Blog-ebuyon-2

ការដែលឈានជើងដល់អាយុជាយុវវ័យ វាតែងតែមានការពិបាកមួយក្នុងការប្រឈមនឹងជំងឺមុន ហើយក៏ត្រូវការជួបជាមួយអ្នកជំនាញខាងរោគសើស្បែកជាច្រើនដើម្បីព្យាបាលដែរ។ ប៉ុន្តែបើសិនជាអ្នកចង់សាកល្បងវិធីផ្សេងក្រៅពីជួបអ្នកជំនាញខាងរោគសើស្បែក និងមិនចង់ប្រើប្រាស់ថ្នាំពេទ្យច្រើននោះ យកល្អគួរតែសាកល្បងវិធីទាំងបីខាងក្រោមនេះសិនទៅ។

៣ វីធីងាយៗក្នុងការកំចាត់មុនចេញពីមុខឲ្យអស់

ចៀសវាងការញ៉ាំអាហារបង្កការរលាក

អាហារបង្កការរលាកចង់សម្តៅទៅលើអាហារធ្វើពីទឹកដោះគោ ព្រោះវាអាចធ្វើឲ្យកើនឡើងស្លេស្តក្នុងខ្លួនផង និងរលាកកាន់តែខ្លាំងទៀត។ កាលណាមានស្លេស្តក្នុងខ្លួនច្រើន វាអាចបណ្តាលឲ្យស្ទះរន្ធញើស និងប្រឈមកាន់តែខ្លាំងនឹងការកើតមុនទៀត។ ដូច្នេះយកល្អគួរតែចៀសវាងអាហារទាំងនេះយ៉ាងហោចណាស់ ៦សប្តាហ៍សិន។ 

ប្រើថ្នាំបំប៉នជាតិស័ង្គសី

ជាតិស័ង្គសីនឹងជួយរំលាយអ័រម៉ូន Androgen ដែលនាំឲ្យកើតមុន។ ចូរប្រើថ្នាំនេះយ៉ាងហោចណាស់ ២៥ ទៅ៥០មីលីក្រាម ទើបមានប្រយោជន៍ក្នុងការបំបាត់បញ្ហាមុនលើស្បែកបាន។ ថ្នាំបំប៉នមួយនេះដែរក៏មានប្រយោជន៍ក្នុងការពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងបន្ថយចំនួនបាក់តេរីដែលនាំឲ្យកើតមុនដែរ។ 

ញ៉ាំប្រូបាយអូទិកដែលល្អៗ

ស្បែកគឺជាចំណាំងផ្លាតរបស់ពោះវៀន។ ដូច្នេះ បើសិនជាអ្នកមិនបានធ្វើល្អចំពោះបាក់តេរីល្អៗក្នុងពោះវៀនទេ វានឹងផ្តល់ទុក្ខទោសដល់ស្បែកបានដូចជា កើតមុន មានជំងឺតាអក និងរលាកស្បែកជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ យកល្គួរតែញ៉ាំថ្នាំដែលមានជាតិប្រូបាយអូទិកល្អៗដើម្បីបង្កើនចំនួនបាក់តេរីល្អៗក្នុងពោះវៀន៕

ផលិតផលគ្រួសារកក់ក្ដៅ ចូលជាតំណាងចែកចាយ តាមទូរស័ព្ទខាងលើនេះ

Leave a Reply

Your email address will not be published. Required fields are marked *

Shop by Categories