ប្រយោជន៍សម្រស់ ៣យ៉ាងដែលនឹងទទួលបានពីផ្លែទទឹម

កាលពីពេលមុនៗ ក្រុមការងាររបស់យើងខ្ញុំបានបង្ហាញរួចមកហើយអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែទទឹមមកលើសុខភាពមនុស្សយើង។ ទោះបីជាយ៉ាងណាក៏ដោយ ផ្លែឈើមួយនេះក៏ត្រូវបានគេរកឃើញទៀតថា ផ្តល់ប្រយោជន៍ច្រើនថែមទៀតចំពោះសុខភាពសម្រស់មនុស្សយើងដែរ តាមរយៈការញ៉ាំធម្មតា ផឹកទឹក និងគ្រាប់របស់វាជាដើម។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសម្រស់ ៣យ៉ាង ដែលអ្នកនឹងទទួលបានពីផ្លែទទឹម យ៉ាងអាថ៌កំបាំងបំផុត ព្រោះវាកម្រមាននរណាដឹងអំពីរឿងនេះណាស់។ ភ្នែកកាន់តែមានសុខភាពល្អ ក្នុងទឹករបស់ផ្លែទទឹម…

អស់ទាស់!!! គ្រាន់តែត្រសក់ក៏អាចប្រើមកបំបាត់ឃ្លៀកខ្មៅបានដែរ

ភាពខ្មៅរបស់ឃ្លៀកពិតជាបញ្ហាដែលពិបាកនឹងទទួលយកណាស់សម្រាប់មនុស្សមួយចំនួន ជាពិសេសស្រ្តីតែម្តង។ ហេតុដូច្នេះហើយទើបធ្វើឲ្យទំនុកចិត្តលើខ្លួនឯង និងការចូលរួមក្នុងសង្គមរបស់ពួកគេមានការថយចុះ។ យ៉ាងណាមិញ ខ្ញុំមានវិធីមួយប្រភេទដែលអាចជួយព្យាបាលបញ្ហានេះបានដោយការប្រើត្រសក់។  តាមការសិក្សាបានរកឃើញថា ត្រសក់មានតួនាទីជួយឲ្យស្បែកភ្លឺរលោងបាន។ ចំពោះវិធីព្យាបាលគឺគ្មានអ្វីពិបាកឡើយ គ្រាន់តែយកចំណិតត្រសក់ស្តើងទៅត្រដុសនៅក្រោមឃ្លៀក ឬក៏យកទឹករបស់វាលាបនៅឃ្លៀកក៏បានដែរ។ ចូរធ្វើបែបនេះម្តង ឬពីរដងក្នុងមួយថ្ងៃរហូតដល់បានផង។ មួយវិញទៀត អ្នកក៏អាចយកទឹកត្រសក់លាយជាមួយនឹងម្សៅរមៀត…

ការណែនាំអំពីវិធីសាស្រ្តទប់ស្កាត់ភាពចាស់

នៅពេលយើងអាយុកាន់តែច្រើន ស្បែកក៏ចាស់ទៅតាមគ្នាផងដែរ។ រឿងនេះវានឹងកើតឡើងជាមួយគ្នានឹងស្នាមអ៊ុចៗលើស្បែក និងស្បែកជ្រីវជ្រួញ។ ខណៈពេលដែលក្រែមទប់ស្កាត់ភាពជ្រីវជ្រួញ សេរ៉ូមបន្តក់ភ្នែក និងផលិតផលផ្សេងៗទៀតអាចជួយបន្ថយអាការៈនៃភាពចាស់មែនក៏ដោយ តែគម្រោងទប់ស្កាត់ភាពចាស់ដ៏មានប្រសិទ្ធភាពបំផុតនោះគឺចាប់ផ្តើមជាមួយនឹងទម្លាប់ថែរក្សាស្បែកប្រកបដោយសុខភាពល្អដែរ។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗអំពីការរៀបគម្រោងទប់ស្កាត់ភាពចាស់៖ ការពារស្បែកពីពន្លឺព្រះអាទិត្យតាមរយៈការពាក់ខោអាវជិតៗ និងលាបឡេការពារកម្តៅព្រះអាទិត្យរាល់ថ្ងៃ មិនត្រូវគេងអាំងថ្ងៃឡើយ ចូរលាបក្រែមផ្តល់សំណើមជារៀងរាល់ថ្ងៃ ចូរលាងសម្ងាតមុខពីរដងក្នុងមួយថ្ងៃជាមួយនឹងផលិតផលមានជាតិកាត់តិចតួច និងទឹកក្តៅឧណ្ហៗ…

របៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើថែរក្សាសុខភាពស្បែក

ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់យ៉ាងច្បាស់នាពេលបច្ចុប្បន្ននេះ ដោយសារតែអត្ថប្រយោជន៍យ៉ាងច្រើនរបស់វាទាំងសុខភាពទូទៅ និងសម្រស់។ វាក៏ត្រូវបានគេរកឃើញទៀតថា មានប្រយោជន៍ក្នុងការព្យាបាលការរលាក មុន ឬស្នាមសង្វាជាដើម។ វាក៏មានសមត្ថភាពក្នុងការផ្តល់ជីវជាតិ ផ្តល់ភាពសំណើម និងភាពរលោងដល់ស្បែកផង។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីវិធី ពីរយ៉ាងដែលអ្នកអាចប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីថែរក្សាសុខភាពស្បែកបាន៖ ក្រែមប្រឆាំងភាពចាស់នៅជុំវិញភ្នែក អាការៈនៃការចាស់ទៅតាមអាយុច្រើនតែកើតឡើងនៅជុំវិញភ្នែក…

៣ វីធីងាយៗក្នុងការកំចាត់មុនចេញពីមុខឲ្យអស់

ការដែលឈានជើងដល់អាយុជាយុវវ័យ វាតែងតែមានការពិបាកមួយក្នុងការប្រឈមនឹងជំងឺមុន ហើយក៏ត្រូវការជួបជាមួយអ្នកជំនាញខាងរោគសើស្បែកជាច្រើនដើម្បីព្យាបាលដែរ។ ប៉ុន្តែបើសិនជាអ្នកចង់សាកល្បងវិធីផ្សេងក្រៅពីជួបអ្នកជំនាញខាងរោគសើស្បែក និងមិនចង់ប្រើប្រាស់ថ្នាំពេទ្យច្រើននោះ យកល្អគួរតែសាកល្បងវិធីទាំងបីខាងក្រោមនេះសិនទៅ។ ចៀសវាងការញ៉ាំអាហារបង្កការរលាក អាហារបង្កការរលាកចង់សម្តៅទៅលើអាហារធ្វើពីទឹកដោះគោ ព្រោះវាអាចធ្វើឲ្យកើនឡើងស្លេស្តក្នុងខ្លួនផង និងរលាកកាន់តែខ្លាំងទៀត។ កាលណាមានស្លេស្តក្នុងខ្លួនច្រើន វាអាចបណ្តាលឲ្យស្ទះរន្ធញើស និងប្រឈមកាន់តែខ្លាំងនឹងការកើតមុនទៀត។ ដូច្នេះយកល្អគួរតែចៀសវាងអាហារទាំងនេះយ៉ាងហោចណាស់ ៦សប្តាហ៍សិន។ …

មិនចង់កើតស្នាមសង្វា គួរតែធ្វើដូចម្តេចទៅ?

តើអ្នកជាមនុស្សដែលកំពុងតែយកចិត្តទុកដាក់ខ្លាំងទៅលើសម្រស់មែនទេ? បើសិនជាចឹងមែន អត្ថបទមួយនេះនឹងមានប្រយោជន៍ខ្លាំងសម្រាប់អ្នកហើយ ព្រោះ ខ្ញុំនឹងបង្ហាញអំពីវិធីខ្លះៗដែលអាចជួយបន្ថយការប្រឈមនឹងការកើតសង្វានៅលើស្បែក។ និយាយដល់ការកើតសង្វា ការបង្ការតែងតែជារឿងល្អជាងការព្យាបាលហើយ ព្រោះវាមិនត្រូវការចំណាយច្រើន។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាវិធីខ្លះៗដែលអាចជួយកាត់បន្ថយការកើតសង្វាលើស្បែកបាន៖ រក្សាទម្ងន់ឲ្យនៅសុខភាពល្អ មូលហេតុញឹកញាប់មួយចំនួននៃការកើតសង្វាគឺការធាត់ឡើងទម្ងន់ និងស្រកទម្ងន់វិញលឿនពេក។ ហេតុដូច្នេះហើយ ការដែលមានទម្ងន់នៅសុខភាពល្អគឺជារឿងល្អមួយបើសិនជាមិនចង់ឲ្យកើតជាស្នាមសង្វានៅលើពោះ…

Shop by Categories